fbpx

Pointer

វត្តមាន​របស់​អគារ​ខ្ពស់​ៗ​កប់​ពពក​ជា​ច្រើន​​ ក៏ដូចជា​គម្រោង​អភិវឌ្ឍន៍​ច្រើន​បែប​ ច្រើន​សណ្ឋាន​ មិន​ថា​ផ្នែក​លំនៅ​ដ្ឋាន​ ការិយាល័យ​ ពាណិជ្ជ​កម្ម​ ក៏ដូចជា​គម្រោង​អភិវឌ្ឍន៍​បែបចម្រុះ​ (Mixed-use Development)   បាន​និងកំពុង​រីក​ដុះដាល​​​ និង​ចាក់​ឬសគល់​​ពាស​ពេញ​ទីក្រុង​ភ្នំពេញ។ នេះ​ជា​សក្ខីភាព​ ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ចម្រើន​ឥត​ឈប់​ឈរ​ និង​សក្តានុពល​គ្មាន​ដែន​កំណត់​នៃ​វិស័យ​អចលន​ទ្រព្យ​របស់​ប្រទេស​កម្ពុជា ដែលជាហេតុធ្វើឲ្យមានក្រុមហ៊ុនអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យជាច្រើនក្នុងវិស័យដ៏ប្រកួតប្រជែងមួយនេះ។​ ប្រសិនជាអ្នកជាភ្នាក់ងារអចលនទ្រព្យម្នាក់ ឬគ្រោងនឹងចាប់យកអាជីពមួយនេះ សូមស្វែងយល់ពីចំណុចទាំង៧ខាងក្រោមនេះ ដើម្បីអភិវឌ្ឈខ្លួនឲ្យក្លាយទៅជាភ្នាក់ងាដ៏ឆ្នើមម្នាក់។​

1. ការរៀបចំខ្លួន និងស្លៀកពាក់ដោយភាពជឿជាក់

ការរៀបចំខ្លួន និងការស្លៀកពាក់របស់អ្នក នឹងជួយបង្ហាញពីភាពជឿជាក់ និងជំនាញវិជ្ជាជីវៈរបស់អ្នក ដែលអាចជួយបង្កើនទំនុកចិត្ត និងភាពវិជ្ជមានរបស់អ្នកមួយកម្រិតទៀត ដែលធ្វើឲ្យអ្នកមានមនុស្សចូលចិត្តច្រើន ចង់រាប់អាន និងមានគេណែនាំច្រើន។ 

2. ធ្វើយ៉ាងណាឲ្យគេស្គាល់អ្នកដោយមិនចាំបាច់បង្ហាញនាមប័ណ្ឌ

នៅពេលដែលទិញគេហដ្ឋាននៅទីតាំងថ្មី អ្នកអាចនឹងពុំមានចំណេះដឹងគ្រប់គ្រាន់ពីទីតាំង ដែលស្ថិតនៅជុំវិញតំបន់នោះ។ ផ្ទុយទៅវិញសម្រាប់ភ្នាក់ងារអចលនទ្រព្យពួកគាត់អាចធ្លាប់ទៅទីតាំងនោះ ឬអាចធ្លាប់លក់អចលនទ្រព្យនៅជិតតំបន់នោះពីមុនមក។ ដូចនេះភ្នាក់ងារអចលនទ្រព្យអាចប្រើប្រាស់បណ្តាញព័ត៌មានដែលពួកគាត់មាន ហើយជូនដំណឹងទៅអ្នកអំពីគម្រោងថ្មីៗដែលបម្រុងនឹងសាងសង់ ឬកំពុងសាងសង់ដែលអាចជាអត្ថប្រយោជន៍ដល់ធំមួយសម្រាប់អ្នក។

3.បង្កើនចំណេះដឹងអចលនទ្រព្យរបស់អ្នកឲ្យបានទូលំទូលាយ

អុីនធើណែតគឺជាឃ្លាំងចំណេះដ៏មហាសាលដែលអាចឲ្យអ្នកបង្កើនចំណេះដឹង និងពង្រីកព្រំុដែនចំេណះដឹងរបស់អ្នកកាន់តែទូលំទូលាយ។ អ្នកអាចស្វែងយល់បន្ថែមពីចំណេះដឹងអចលនទ្រព្យផ្សេងៗទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីធ្វើបច្ចុប្បន្នភាពខ្លួនអ្នកឲ្យតាមទាន់ទីផ្សារដ៏ប្រកួតប្រជែងមួយនេះ។

4. មិនត្រូវលាក់បាំងពីសមាសភាពខ្លួន

ជាភ្នាក់ងារអចលនទ្រព្យ អ្នកគួរតែបង្ហាញខ្លួនថាខ្លួនជានរណាទៅកាន់អតិថិជន និងមនុស្សទូទៅឲ្យគេបានស្គាល់ច្បាស់ថាតើអ្នកកំពុងមានគម្រោងអចលនទ្រព្យណាខ្លះក្នុងដៃ ក៏ដូចជាបង្ហាញពីភាពជោគជ័យក្នុងការ​បិទលក់អចលនទ្រព្យរបស់អ្នកតាមបណ្តាញសង្គមនានាផងដែរ។

5. វិនិយោគលើខ្លួនឯង

ក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ អ្នកគួរឆ្លៀតឱកាស​ ធ្វើឲ្យសមាសភាពរបស់អ្នកកាន់តែសាយភាយ ដោយធ្វើការបង្កើតគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន បន្ទាប់មកអ្នកគួរចំណាយថវិកាមួួួយចំនួន ដើម្បីប៊ូសផេក (Boost page) ឬផ្សព្វផ្សាយពីខ្លួនអ្នក ក៏ដូចជាផលិតផលដែលអ្នកកំពុងលក់ផងដែរ។ ដោយហេតុថាមនុស្សភាគច្រើនចំណាយពេលវេលាកាន់តែច្រើនលើបណ្ដាញសង្គម ដូច្នេះអ្នកអាចធ្វើឲ្យគេស្គាល់អ្នកកាន់តែទូលំទូលាយ ដោយប្រើប្រាស់វិធីសាស្រ្តនេះផងដែរ។

6. កំណត់គោលដៅដើម្បីតេស្ដពីសមត្ថភាពរបស់ខ្លួន

វាពិតជាសំខាន់ណាស់ក្នុងការមានគម្រោង និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីតាមដានសកម្មភាពអ្នកជារៀងរាល់ថ្ងៃ ក៏ដូចជាដំណើរការ(Progress) ថាតើអ្នកបានធ្វើបានកម្រិតណាហើយ ហើយមានចំណុចណាខ្លះដែលអ្នកគួររៀនពីវា និងធ្វើវាឲ្យកាន់តែប្រសើរជាងមុន។

7. ដើរតួជាអ្នកប្រឹក្សាដ៏គួរឲ្យទុកចិត្ត មិនមែនអ្នកលក់ដ៏គួរឲ្យធុញ

គ្រប់ជំហានទាំងអស់របស់អ្នកតម្រូវឲ្យអ្នកឆ្លើយតបទៅកាន់អតិថិជនរហ័ស ប្រកបដោយភាពច្បាស់លាស់ ហើយវាមានសារៈសំខាន់ណាស់ក្នុងការផ្តល់សេវាកម្មបន្ថែម និងធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើទៅបានដើម្បីជួយអតិថិជនរបស់អ្នកស្វែងរកអចលនទ្រព្យដែលពួកគេចង់បាន។ សូមកំុព្យាយាមធ្វើយ៉ាងណាបិទការលក់របស់អ្នកឲ្យខានតែបាន។ ខ្នះខ្នែង ស្វែងរកអចលនទ្រព្យដ៏សមស្របមួួួយសម្រាប់អតិថិជនគួរតែជាអាទិភាពចម្បង។