គម្រោងអភិវឌ្ឍន៍បែបចម្រុះ ឧត្តម (Odom) ដែលមានរចនាបថដ៏ល្អឯក និងស្ថាបត្យកម្មដ៏លេចធ្លោចំកណ្ដាលក្រុង នឹងក្លាយជាទិសដៅសម្គាល់ថ្មី នៃអគារការិយាល័យស្តង់ដារលំដាប់ថ្នាក់ពិភពលោក និងខុនដូដ៏ប្រណីត ទាន់សម័យ និងស៊ីវិល័យ។
ជាមួយទីតាំងពោរពេញដោយសក្តានុពល តាមបណ្តោយមហាវិថីព្រះនរោត្តម ដែលយើងទាំងអស់គ្នាស្គាល់ថាជាទីតាំងដ៏ល្អឥតខ្ចោះ កៀកនឹងវិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរ សាលារៀនជាតិ និងអន្តរជាតិ ផ្សារទំនើប និងមជ្ឈមណ្ឌលកម្សាន្តជាច្រើនទៀតនោះ គម្រោងឧត្តមនឹងផ្តល់ជូននូវបទពិសោធន៍រស់នៅលក្ខណៈអភិជន ប្រកបដោយប្រណីតភាពខ្ពស់ និងបែបផែននៃការរស់នៅដ៏សម្បូរបែប។
ខុសប្លែកពីគម្រោងធម្មតា ដែលមានដល់ទៅរាប់រយ រាប់ពាន់យូនីត ពោលគឺម្ចាស់គម្រោងផ្តោតសំខាន់ទៅលើបរិមាណជាជាងគុណភាព ខុនដូដ៏ប្រណីតរបស់គម្រោងឧត្តម (Odom Living) ត្រូវបានសម្រិតសម្រាំងឡើងជាពិសេស ដោយផ្តោតសំខាន់លើគុណភាព និងប្លង់ស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ ដែលមានលក្ខណៈធំទូលាយ។
អគារខុនដូទាំងមូលមានកម្ពស់៣០ជាន់ ជាមួយយូនីតខុនដូត្រឹមតែ ១៣៨ ប៉ុណ្ណោះ ដែលយូនីតនីមួយៗ ចាប់ពី១បន្ទប់គេងដល់៤បន្ទប់គេង គឺមានទំហំខ្នាតយក្ស និងមានរានហាលដល់ទៅ២គ្រប់យូនីតទាំងអស់ ស័ក្តិសមបំផុតសម្រាប់ការរស់នៅបែបលក្ខណៈអភិជន ជាមួយកម្រិតឯកជនភាពខ្ពស់។
កាន់តែពិសេសជាងនេះ អគារ Odom Tower ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចជាជណ្តើរយន្តប្រអប់ភ្លោះ បញ្ជាដោយប្រព័ន្ធឆ្លាតវៃAI (AI-assisted Twin Elevator System) សោរសុវត្ថិភាពឆ្លាតវៃ (Smart Lock) ក៏ដូចជាទទួលបាននូវវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ LEED Certificate ដែលជាប្រព័ន្ធវាយតម្លៃពីប្រសិទ្ធភាពក្នុងការរចនា និងដំណើរការអគារទំនើបនាសម័យបច្ចុប្បន្នផងដែរ។
សម្រាប់ព័ត៌មានលម្អិត៖
- ទូរស័ព្ទទំនាក់ទំនង ៖ 099 231 168
- គេហទំព័រហ្វេសប៊ុក ៖ Odom Phnom Penh