fbpx

Pointer

គម្រោងអភិវឌ្ឍន៍បែបចម្រុះ​ ឧត្តម (Odom)​ ដែល​មាន​រចនាបថ​ដ៏​ល្អ​ឯក​ និង​ស្ថាបត្យកម្ម​ដ៏​លេចធ្លោ​ចំ​កណ្ដាល​ក្រុង​ នឹង​ក្លាយ​ជា​ទិស​ដៅសម្គាល់ថ្មី នៃ​អគារ​ការិយាល័យ​ស្តង់ដារ​លំដាប់​ថ្នាក់​ពិភពលោក​ និងខុន​ដូ​ដ៏​ប្រណីត ទាន់​សម័យ និង​ស៊ីវិល័យ​។

ជាមួយ​ទីតាំង​ពោរ​ពេញ​ដោយ​សក្តានុពល តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ ដែល​យើង​ទាំង​អស់​គ្នា​ស្គាល់​ថា​ជា​ទីតាំង​ដ៏​ល្អ​ឥត​ខ្ចោះ​ កៀក​នឹង​វិមាន​ឯករាជ្យ​ ព្រះ​បរម​រាជ​វាំង​ សារមន្ទីរ​ សាលារៀន​ជាតិ​ និង​អន្តរជាតិ​ ផ្សារ​ទំនើប​ និង​មជ្ឈមណ្ឌល​កម្សាន្ត​ជា​ច្រើន​ទៀត​នោះ​ ​គម្រោង​ឧត្តម​នឹង​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍រស់នៅ​លក្ខណៈ​អភិជន​ ប្រកប​ដោយ​ប្រណីត​ភាព​ខ្ពស់​ និង​បែប​ផែន​នៃ​ការ​រស់​នៅ​ដ៏​សម្បូរ​បែប។

ខុស​ប្លែក​ពី​គម្រោង​ធម្មតា​ ដែល​មាន​ដល់ទៅ​រាប់​រយ​ រាប់​ពាន់​យូនីត ពោល​គឺម្ចាស់គម្រោង​ផ្តោត​សំខាន់​ទៅលើ​បរិមាណ​ជាជាង​គុណភាព​  ខុន​ដូ​ដ៏​ប្រណីត​របស់​គម្រោង​ឧត្តម (Odom Living) ត្រូវបាន​សម្រិត​សម្រាំង​ឡើង​ជា​ពិសេស​ ដោយផ្តោត​សំខាន់​លើ​គុណ​ភាព​ និង​ប្លង់​ស្ថាបត្យកម្ម​ដ៏ល្អឥត​ខ្ចោះ​ ដែល​មាន​លក្ខណៈ​ធំ​ទូលាយ។

អគារ​ខុន​ដូ​ទាំង​មូល​មាន​កម្ពស់​៣០ជាន់ ជាមួយ​យូនី​ត​ខុន​ដូ​ត្រឹម​តែ​ ១៣៨ ប៉ុណ្ណោះ​ ដែល​យូនី​ត​នីមួយ​ៗ​ ចាប់​ពី​១​បន្ទប់​គេង​ដល់​៤​បន្ទប់​គេង​ គឺ​មាន​ទំហំ​ខ្នាត​យក្ស​ និង​មាន​រានហាល​ដល់ទៅ​២​គ្រប់​យូនី​ត​ទាំង​អស់​ ស័ក្តិសម​បំផុត​សម្រាប់​ការ​រស់​នៅ​បែប​លក្ខណៈ​អភិជន​ ជាមួយ​កម្រិត​ឯកជន​ភាព​ខ្ពស់។

កាន់​តែ​ពិសេស​ជាង​នេះ​ អគារ Odom Tower​ ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទំនើប​ ដូច​ជា​ជណ្តើរ​យន្ត​ប្រអប់​ភ្លោះ​ បញ្ជា​ដោយ​ប្រព័ន្ធ​ឆ្លាត​វៃ​AI (AI-assisted​ Twin Elevator System) សោរ​សុវត្ថិភាព​ឆ្លាត​វៃ​ (Smart​ Lock) ក៏​ដូច​ជា​ទទួល​បាន​នូវ​វិញ្ញា​បន​បត្រ​ស្តង់ដារ​អន្តរជាតិ​ LEED​ Certificate ដែល​ជា​ប្រព័ន្ធវាយតម្លៃ​ពី​ប្រសិទ្ធ​ភាព​ក្នុង​ការ​រចនា​ និង​ដំណើរ​ការ​អគារ​ទំនើប​នា​សម័យ​បច្ចុប្បន្នផងដែរ។

សម្រាប់ព័ត៌មានលម្អិត៖

  • ទូរស័ព្ទទំនាក់ទំនង ៖ 099 231 168
  • គេហទំព័រហ្វេសប៊ុក ៖  Odom Phnom Penh