បើយើងក្រឡេកទៅមើលសន្ទុះនៃការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យរបស់បណ្តាប្រទេសមួយចំនួនស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងសង្កេតឃើញថាមានវត្តមានរបស់អគារខ្ពស់ៗកប់ពពកជាច្រើន មានរចនាបថឡូយឆាយ ស៊ីវិល័យ និងទាន់សម័យ រំលេចទៅដោយភ្លើងពណ៌ដ៏ស្រស់ឆើតឆាយ គួរឲ្យចង់គយគន់ក្នុងពេលរាត្រី។ ជាក់ស្តែង អគារមួយចំនួននោះបាន និងកំពុងប្រែក្លាយតំបន់ ឬទីតាំងខ្លះក្នុងបណ្តាប្រទេសទាំងនោះជាទិសដៅសម្គាល់នៃតំបន់ទេសចរណ៍ដ៏មានសក្តានុពលដែលមិនអាចរំលងបាន។ ឧទាហរណ៍ដូចជាអគារមួយចំនួនដែលយើងអាចនឹងធ្លាប់បានស្គាល់កន្លងមករួមមាន Marina Bay Sands របស់សិង្ហបុរី Petronas Tower របស់ម៉ាឡេស៊ី King Power Mahanakhon ដែលជាអគារខ្ពស់ជាងគេក្នុងប្រទេសថៃ ក៏ដូចជា Landmark 81 របស់ប្រទេសវៀតណាមផងដែរ។
ដោយឡែកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើយើងងាកមកមើលសន្ទុះនៃការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជាវិញក៏មិនអន់ប៉ុន្មានដែរ។ យើងបានកត់សម្គាល់ពីការរីកដុះដាលរបស់អគារខ្ពស់ៗជាច្រើន ដែលបាន និងកំពុងចាក់ឬសគល់ ក៏ដូចជាបង្អួតសម្រស់ដ៏ស្រស់ឆើតឆាយ និងស៊ីវិល័យរបស់ខ្លួនពាសពេញទីក្រុងភ្នំពេញ។ នេះជាសក្ខីភាព ឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរ និងសក្តានុពលគ្មានដែនកំណត់នៃវិស័យអចលនទ្រព្យរបស់ប្រទេសយើងផងដែរ។
ជាក់ស្ដែងតាមបណ្តោយមហាវិថីព្រះនរោត្តមផ្ទាល់តែម្ដង ដែលជាទីតាំងកណ្តាលនៃទីក្រុងភ្នំពេញ និងជាបេះដូងនៃរាជធានី កៀកនឹងវិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ សាលារៀនជាតិ និងអន្តរជាតិ ផ្សារទំនើប និងមជ្ឈមណ្ឌលកម្សាន្តជាច្រើនទៀតនោះ នឹងមានគម្រោងមួយដ៏អស្ចារ្យ ដែលមានរចនាបថលេចធ្លោគ្មានពីរ ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិតខ្ពស់ ដែលនឹងចូលរួមចំណែកផ្លាស់ប្តូរមុខមាត់ និងប្រែក្លាយទីក្រុងភ្នំពេញទាំងមូលឲ្យរឹតតែមានសក្ដានុពលទ្វេដង។ អគារដែលពោរពេញទៅដោយសក្តានុពល និងមានស្ថាបត្យកម្មដ៏ល្អឯកនេះគឺគម្រោងឧត្តម។
ឧត្តម គឺជាគម្រោងអភិវឌ្ឍន៍បែបចម្រុះមួយ ដែលរួមមានអគារការិយាល័យរហូតដល់ទៅ៤៥ជាន់ គិតជាទំហំសរុបប្រមាណ ៤០ ០០០ ម៉ែត្រការ៉េ អគារខុនដូសម្រាប់រស់នៅដល់ទៅ៣០ជាន់ តភ្ជាប់ដោយ “ស្ពានវេហា”ឬ “Sky Bridge” និងជាពិសេសនោះគឺផ្សារទំនើបរបស់គម្រោងផ្ទាល់តែម្តងគឺ Odom Square គ្របដណ្ដប់ដោយលំហបៃតងដល់ទៅ៧០០០ ម៉ែត្រការ៉េ ដែលជាចំណីចក្ខុ និងរួមចំណែកបង្កើនសោភ័ណភាព និងសុខដុមភាពក្នុងការរស់នៅ និងធ្វើការផងដែរ។ ទាំងនេះគឺជាចំណុចលេចធ្លោរបស់គម្រោង ដែលធ្វើឲ្យឧត្តមក្លាយជាគម្រោងដ៏វិសេសវិសាល និងឈានមុខគេក្នុងរាជធានីភ្នំពេញ។
សំណង់អគារដ៏មានភាពទាក់ទាញរំលេចទៅដោយកំពូលស្ថាបត្យកម្មដ៏ល្អគ្មានពីរ ស័ក្តិសមបំផុតសម្រាប់មនុស្សសម័យថ្មី និង សហគ្រិនដ៏ឆ្នើមនេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនអឺប៊ែន លីវីង សូលូសិ្សនស៍ (ULS) ដែលធ្លាប់មានស្នាដៃកសាងគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលផ្តោតសំខាន់លើសហគមន៍ និងការរស់នៅរបស់មនុស្សជាគោល។
គួរបញ្ជាក់ផងដែរថា ផ្ទះ និងការិយាល័យគំរូរបស់គម្រោងឧត្តមនឹងត្រូវបើកបង្ហាញជាសាធារណៈនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២១នេះហើយ។ ដើម្បីទទួលបានព័ត៌មានមុនគេ សូមធ្វើការទំនាក់ទំនងមកកាន់លេខ 099 231 168 ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់គម្រោងផ្ទាល់ https://www.facebook.com/OdomPhnomPenh ។