fbpx

Pointer

សាកស្រមៃទៅមើលថា ប្រសិនជាពេលចុងសប្តាហ៍ ឬក្រោយសម្រាកពីការងារ មានសួនច្បារដ៏ធំអមដោយរុក្ខជាតិបៃតងតូចធំ មានម្លប់ត្រឈឹងត្រឈៃ និងមានមុខងារច្រើនបែប ច្រើនសណ្ឋាន អាចឲ្យយើងអាំងសាច់ ឬញ៉ាំអាហារពិកនិកក្រោមម្លប់ឈើ មានកន្លែងថតរូបស្អាតៗ ប្លែកៗដូចនៅស្រុកគេ អាចបណ្តើរសត្វចិញ្ចឹម(សុនខ)ដ៏គួរឲ្យស្រឡាញ់របស់យើងក៏បាន មានកន្លែងសម្រាប់ក្មេងៗលេងទៀត ហើយកាន់តែពិសេសជាងនេះ គឺយើងមិនចាំបាច់ចំណាយថវិកាសូម្បីតែមួយសេនសម្រាប់ការចូលទៅលេង។ ប្រសិនជាមានមែន មិនដឹងជាល្អយ៉ាងណាទេ! មែនអត់? 

អញ្ចឹង! សូមឈប់ស្រមៃទៀតទៅ! យើងសូមណែនាំសួនមួយនេះ ដែលអាចបំពេញរាល់តម្រូវការរបស់លោកអ្នកយ៉ាងសម្បូរបែប មានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ជិតសាលាខណ្ឌព្រែកព្នៅ ជិះលេងៗប្រមាណជា១៥នាទីពីស្ពានជ្រោយចង្វារនឹងទៅដល់ទីតាំងរបស់សួន។

សួនសំរោង គឺជាសួនច្បារសាធារណៈមួយរបស់គម្រោងលំនៅដ្ឋានបែបសហគមន៍ទំនើបភូមិសំរោង ដែលបានកសាងនិងរចនាឡើងក្នុងគោលបំណងបង្កើតឲ្យមានទីធ្លាធ្វើការជួបជុំប្រកបដោយសុវត្ថិភាព បង្កឲ្យមានភាពស្និទ្ធស្នាល និងសុខមាលភាពក្នុងសហគមន៍ ជំរុញ និងលើកទឹកចិត្ដឲ្យមានការប្រាស្រ័យទាក់ទងល្អរវាងពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាបង្កឲ្យមានលក្ខណៈងាយស្រួលសម្រាប់ការលំហែកាយ កម្សាន្តអារម្មណ៍នាពេលចុងសប្តាហ៍ ឬក្រោយសម្រាកពីការងារផងដែរ។

គួរបញ្ជាក់ផងដែរថា ឥឡូវនេះសួនសំរោងបានបើកទទួលស្វាគមន៍ទាំងភ្ញៀវជាតិ និងអន្តរជាតិជាផ្លូវការហើយ។ ដូច្នេះប្រសិនជាលោកអ្នកមានចំណាប់អារម្មណ៍ចង់ដឹងថាសួននេះមានលក្ខណៈវិសេសវិសាល ក៏ដូចជាបរិយាកាសទូទៅល្អកម្រិតណានោះ សូមកុំភ្លេចអញ្ជើញមកទស្សនាទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែមពីសួន ក៏ដូចជាគម្រោងលំនៅដ្ឋានភូមិសំរោង សូមទាក់ទងមកកាន់លេខ 089 877 533/069 877 533 ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់គម្រោងផ្ទាល់ Samraong Village