ហេតុអ្វីបានជា ឆ្នាំ២០២៣ គឺជាឱកាសល្អក្នុងការទិញអចលនទ្រព្យ??
“ក្នុងវិបត្តិតែងមានឱកាស” ជាឃ្លាដែលវិនិយោគិនភាគច្រើនតែងតែយកមកប្រើ និងចាប់ផ្ដើមប្រមូលទិញដីទុក ដើម្បីលក់ចេញវិញខណៈពេលសេដ្ឋកិច្ចងើបឡើងវិញ។ ការសម្រេចចិត្តទិញអចលនវត្ថុអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច គឺជាការសម្រេចចិត្តមួយដែលប្រថុយប្រថាន និងមានភាពតានតឹងខ្លាំងមែនទែន ពីព្រោះតម្រូវការនៃការទិញ និងជួលបច្ចុប្បន្នមានការធ្លាក់ចុះជាងមុន។ ចំណែកឯការរកចំណូលប្រចាំខែក៏មានការប្រែប្រួល ដែលវាជម្រុញឲ្យមានសន្ទុះនៃការលក់ចេញដីធ្លី រួមមាន បុរីកាន់តែច្រើនឡើង។ ដោយយោងទៅតាមរបាយការណ៍សិក្សា អំពីស្ថានភាពទីផ្សារអចលនវត្ថុឆ្នាំ2023 របស់ក្រុមហ៊ុនអចលនវត្ថុ ភ័ញធើ ប្រផឹធី បានបង្ហាញឲ្យឃើញថា ពេលនេះគឺជាឱកាសដ៏ល្អបំផុតក្នុងការវិនិយោគអចលនវត្ថុ សម្រាប់អ្នកដែលមានសុខភាពហិរញ្ញវត្ថុរឹងមាំ អាចទប់ទល់នឹងការប្រែប្រួលនៃប្រាក់ចំណូល ការចំណាយ និងការសងត្រឡប់វិញទៅកាន់ធនាគារព្រោះ តម្លៃដីធ្លី និងលំនៅឋាន បច្ចុប្បន្ននេះកំពុងតែមានតម្លៃថេនិងអចលនវត្ថុខ្លះក៏ត្រូវបានគេដាក់លក់ក្នុងតម្លៃក្រោមទីផ្សារផងដែរ។ សរុបន័យជារួមមក ការសម្រេចវិនិយោគអចលនទ្រព្យបានត្រូវពេលវេលា នឹងអាចជួយបង្កើនប្រាក់ប្រាក់ចំណូលអកម្មដល់អ្នក ព្រោះស្ថានភាពបែបនេះ ចំនួនអ្នកទិញ និងអ្នកជួលធ្លាក់ចុះ ចំណែកឯអចលនទ្រព្យក៏នៅទំនេរច្រើន តម្លៃក៏នៅល្អ ហើយទីតាំងសក្ដានុពលក៏មានច្រើន ដែលបង្កើតឲ្យមានជម្រើសច្រើន តម្លៃក្រោមទីផ្សារ និងមានអំណាចនៃការចរចារជាមួយម្ចាស់ទ្រព្យ។ តាមដានរបាយការណ៍សិក្សា អំពីស្ថានភាពទីផ្សារអចលនវត្ថុភ្នំពេញឆមាសទី១ ឆ្នាំ2023 ជាច្រើនទៀតរបស់ក្រុមហ៊ុនភ័ញធើតាមតំណនេះ Download Report Now!