fbpx

Pointer

“Keeping Cambodia’s Real Estate Market Steady: Our Commitment at Pointer Property”

In the rapidly evolving landscape of Cambodia’s real estate market, we at Pointer Property have dedicated ourselves to providing unwavering and trustworthy services. We’ve been fortunate to work alongside esteemed developers of Boreys (gated communities) and condominiums in Phnom Penh and Siem Reap for the past five years. Our contributions extend beyond sales, marketing, and leasing, as […]

How to Write Essays – Suggestions For Writing A Good Essay

If you know how to compose an essay, you can give a lecture or a demonstration, write an essay, or perhaps simply write a report. An essay is, in essence, a story account of some particular topic, generally an academic one, which presents the

បទពិសោធន៍រស់នៅលក្ខណៈអភិជន ប្រកបដោយប្រណីតភាពខ្ពស់ ជាមួយខុនដូ ទំនើបជាងគេ កណ្តាលក្រុង (Odom Living)

គម្រោងអភិវឌ្ឍន៍បែបចម្រុះ​ ឧត្តម (Odom)​ ដែល​មាន​រចនាបថ​ដ៏​ល្អ​ឯក​ និង​ស្ថាបត្យកម្ម​ដ៏​លេចធ្លោ​ចំ​កណ្ដាល​ក្រុង​ នឹង​ក្លាយ​ជា​ទិស​ដៅសម្គាល់ថ្មី នៃ​អគារ​ការិយាល័យ​ស្តង់ដារ​លំដាប់​ថ្នាក់​ពិភពលោក​ និងខុន​ដូ​ដ៏​ប្រណីត ទាន់​សម័យ និង​ស៊ីវិល័យ​។ ជាមួយ​ទីតាំង​ពោរ​ពេញ​ដោយ​សក្តានុពល តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ ដែល​យើង​ទាំង​អស់​គ្នា​ស្គាល់​ថា​ជា​ទីតាំង​ដ៏​ល្អ​ឥត​ខ្ចោះ​ កៀក​នឹង​វិមាន​ឯករាជ្យ​ ព្រះ​បរម​រាជ​វាំង​ សារមន្ទីរ​ សាលារៀន​ជាតិ​ និង​អន្តរជាតិ​ ផ្សារ​ទំនើប​ និង​មជ្ឈមណ្ឌល​កម្សាន្ត​ជា​ច្រើន​ទៀត​នោះ​ ​គម្រោង​ឧត្តម​នឹង​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍រស់នៅ​លក្ខណៈ​អភិជន​ ប្រកប​ដោយ​ប្រណីត​ភាព​ខ្ពស់​ និង​បែប​ផែន​នៃ​ការ​រស់​នៅ​ដ៏​សម្បូរ​បែប។ ខុស​ប្លែក​ពី​គម្រោង​ធម្មតា​ ដែល​មាន​ដល់ទៅ​រាប់​រយ​ រាប់​ពាន់​យូនីត ពោល​គឺម្ចាស់គម្រោង​ផ្តោត​សំខាន់​ទៅលើ​បរិមាណ​ជាជាង​គុណភាព​  ខុន​ដូ​ដ៏​ប្រណីត​របស់​គម្រោង​ឧត្តម (Odom Living) ត្រូវបាន​សម្រិត​សម្រាំង​ឡើង​ជា​ពិសេស​ ដោយផ្តោត​សំខាន់​លើ​គុណ​ភាព​ និង​ប្លង់​ស្ថាបត្យកម្ម​ដ៏ល្អឥត​ខ្ចោះ​ ដែល​មាន​លក្ខណៈ​ធំ​ទូលាយ។ អគារ​ខុន​ដូ​ទាំង​មូល​មាន​កម្ពស់​៣០ជាន់ ជាមួយ​យូនី​ត​ខុន​ដូ​ត្រឹម​តែ​ ១៣៨ ប៉ុណ្ណោះ​ ដែល​យូនី​ត​នីមួយ​ៗ​ ចាប់​ពី​១​បន្ទប់​គេង​ដល់​៤​បន្ទប់​គេង​ គឺ​មាន​ទំហំ​ខ្នាត​យក្ស​ និង​មាន​រានហាល​ដល់ទៅ​២​គ្រប់​យូនី​ត​ទាំង​អស់​ ស័ក្តិសម​បំផុត​សម្រាប់​ការ​រស់​នៅ​បែប​លក្ខណៈ​អភិជន​ ជាមួយ​កម្រិត​ឯកជន​ភាព​ខ្ពស់។ កាន់​តែ​ពិសេស​ជាង​នេះ​ អគារ Odom Tower​ ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទំនើប​ ដូច​ជា​ជណ្តើរ​យន្ត​ប្រអប់​ភ្លោះ​ បញ្ជា​ដោយ​ប្រព័ន្ធ​ឆ្លាត​វៃ​AI (AI-assisted​ Twin Elevator System) […]

អគារឆ្លាតវៃជាងគេបំផុតនៅលើលោក (World’s Smartest Building)

សូមណែនាំប្រិយមិត្តភ័ញធើ មកស្គាល់ពីអគារដែលគេចាត់ទុកថាជាអគារដែលឆ្លាតវៃជាងគេក្នុងពិភពលោក គឺអគារ The Edge ដែលមានទីតាំងនៅរាជធានី Amsterdam ប្រទេស The Netherlands ឬហូឡង់។ ស្ថាបត្យកម្មដ៏ទំនើប ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ មើលមិនចេះជិនណាយ គួបផ្សំនឹងប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវៃ ស្ទើរតែគ្រប់មុខងារ និងប្រតិបត្តិការរបស់អគារទាំងមូល បានធ្វើឲ្យអគារមួយនេះទទួលបាននូវពិន្ទុកំណត់ត្រាដល់ទៅ ៩៨.៣៦% ពីស្ថាប័ន BREEAM សម្រាប់អគារសាងសង់ស្របតាមស្តង់ដារនិរន្តរភាព (Sustainability Benchmarks) ដែលជាពិន្ទុដែលខ្ពស់ជាងគេបង្អស់មិនធ្លាប់មានពីមុនមក។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិ និងចំណុចពិសេសរបស់អគារ The Edge។   នៅ​ពេល​អ្នក​ចូល​ទៅកាន់​អគារ​នេះ​លើកដំបូង​ អ្នក​នឹង​មាន​អារម្មណ៍​ ហាក់បីដូច​ជា​ស្ថិត​នៅ​ទីធ្លា​ចំហ​ (open space) ដោយ​សារ​តែ​ការ​រចនា​ផ្ទៃ​ខាង​ក្នុង​និង​ក្រៅ​ ក៏​ដូច​ជា​ដំបូល​ដែល​មាន​លក្ខណៈ​បញ្ឆិត​របស់​អគារ​ ផ្តល់​ភាព​ងាយស្រួល​ទៅ​ដល់​លំហូរ​នៃ​ចរន្ត​ខ្យល់​ និង​ពន្លឺ​ព្រះ​អាទិត្យ​ជះ​ចូល​ពេញលេញ​។ ស្វាគមន៍​មក​កាន់​យុគសម័យ​ថ្មី​នៃ​របៀប​របប​ធ្វើ​ការ។ នៅ​ទី​នេះ​ គឺ​មាន​ត្រឹម​តែ​1000​តុ​ធ្វើការ​ប៉ុណ្ណោះ​សម្រាប់​បុគ្គលិក​ជាង​ 2,500 នាក់ មូលហេតុ​គឺ​គេ​មាន​ទស្សនវិស័យ​ ចង់​ឲ្យ​បុគ្គលិក​ទាំងអស់​បង្កើន​ការ​ប្រា​ស័យទាក់ទងគ្នា​ រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​  ចៀស​វាង​ការ​នៅ​មួយ​កន្លែង​ ឬ​ធ្វើ​រឿង​ដដែលៗ។ The Edge​ ក៏​មាន​បន្ទប់តូចៗ ប៉ុន្តែ​មាន​តែ​កៅអីអង្គុយ និងចង្កៀងមួយ​ប៉ុណ្ណោះ​  ដែល​អាច​ជា​កន្លែង​ណាត់​ជួប​ពិភាក្សា​ការងារ​ ឬ​និយាយ​ទូរស័ព្ទ​។ក្រៅពីនេះក៏មាន […]

មូលហេតុ៧យ៉ាង ទិញអចលនទ្រព្យដោយទំនុកចិត្តជាមួយភ្នាក់ងារអចលនទ្រព្យ!

មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់ក្លាយជាម្ចាស់គេហដ្ឋានផ្ទាល់ខ្លួន។ ប៉ុនែ្តការជ្រើសរើសគេហដ្ឋានដែលខ្លួនពេញចិត្តមិនមែនមានជារឿងងាយស្រួលនោះទេ។ ការ​ទិញ​អចលនទ្រព្យ​មាន​រឿង​ជា​ច្រើន​ដែល​យើង​ត្រូវ​ធ្វើ​ការ​ត្រិះរិះ​ពិចារណា​ឱ្យ​បាន​ល្អិតល្អន់​ ដូច​ជា​បញ្ហា​ទាក់​ទង​នឹង​ផ្លូវ​ច្បាប់​ ហិរញ្ញ​វត្ថុ​ ប្រភេទ​អចលនទ្រព្យ​ ម្ចាស់​គម្រោង​ ទី​ផ្សារ​អចលនទ្រព្យ​ និង​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​អ្នក​គួរ​ស្វែង​យល់។ ប្រសិន​ជា​អ្នក​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​ពី​មុន​មកនោះទេ​ ការទិញ​ផ្ទះ​តាម​រយៈ​ភ្នាក់ងារ​អចលនទ្រព្យ​អាច​ជា​រឿង​ត្រឹមត្រូវ​មួយ​ដែល​អ្នក​គួរ​ធ្វើ។ ខាង​ក្រោម​នេះ​ ជា​មូលហេតុ​7​យ៉ាង​ ដែល​អ្នក​គួរ​ពឹង​ផ្អែក​លើ​ភ្នាក់ងារ​អចលន​ទ្រព្យ​នៅ​ពេល​ទិញ​គេហដ្ឋាន។ 1. ភ្នាក់ងារ​អចលនទ្រព្យយល់ដឹងពីទីផ្សារយ៉ាងច្បាស់លាស់ ភ្នាក់ងារអចលនទ្រព្យ មានចំណេះដឹង​​ និងជំនាញច្បាស់លាស់ដែលអាចជួយអ្នកក្នុងការទិញគេហដ្ឋាន។ ភ្នាក់ងារអចលនទ្រព្យដឹងព័ត៌មានទីផ្សារក្នុងក្រៅយ៉ាងលម្អិត។ ពួកគាត់ដឹងពីព័ត៌មាន អចលនទ្រព្យដែលលក់រួច ឬកំពុងដាក់លក់ និងតម្លៃអចលនទ្រព្យនៅលើទីផ្សារ។ ដូចនេះភ្នាក់ងារអចលនទ្រព្យអាចពិភាក្សាផ្តល់យោបល់ជូនអ្នក ដើម្បីការពារអ្នកពីការទិញផ្ទះក្នុងតម្លៃថ្លៃលើសពីតម្លៃទីផ្សារ។ លើសពីនេះទៅទៀត ភ្នាក់ងារអចលនទ្រព្យក៏អាច ដឹងពីព័ត៌មានអចលនទ្រព្យដាក់លក់ ដែលមិនមានដាក់ប្រកាសផ្សព្វផ្សាយលើបណ្តាញសង្គមផ្សេងៗ។ 2. ភ្នាក់ងារ​អចលនទ្រព្យដឹងពីព័ត៌មានតំបន់មានសក្តានុពល នៅពេលដែលទិញគេហដ្ឋាននៅទីតាំងថ្មី អ្នកអាចនឹងពុំមានចំណេះដឹងគ្រប់គ្រាន់ពីទីតាំង ដែលស្ថិតនៅជុំវិញតំបន់នោះ។ ផ្ទុយទៅវិញសម្រាប់ភ្នាក់ងារអចលនទ្រព្យពួកគាត់អាចធ្លាប់ទៅទីតាំងនោះ ឬអាចធ្លាប់លក់អចលនទ្រព្យនៅជិតតំបន់នោះពីមុនមក។ ដូចនេះភ្នាក់ងារអចលនទ្រព្យអាចប្រើប្រាស់បណ្តាញព័ត៌មានដែលពួកគាត់មាន ហើយជូនដំណឹងទៅអ្នកអំពីគម្រោងថ្មីៗដែលបម្រុងនឹងសាងសង់ ឬកំពុងសាងសង់ដែលអាចជាអត្ថប្រយោជន៍ដល់ធំមួយសម្រាប់អ្នក។ 3. ពឹងផ្អែកភ្នាក់ងារអចលនទ្រព្យ អ្នកចំណេញពេលវេលា នៅពេលអ្នកពឹងភ្នាក់ងារអចលនទ្រព្យ អ្នកអាចចំណេញពេលវេលា ដែលអ្នកត្រូវចំណាយក្នុងការស្វែងរកផ្ទះដោយខ្លួនឯង។ ភ្នាក់ងារអចលនទ្រព្យដែលប្រកបដោយវិជ្ជាជីវៈ នឹងធ្វើការស្រាវជ្រាវព័ត៌មានពីផ្ទះដែលអ្នកពេញចិត្ត ដូចជាទំហំ ទីតាំង និងលក្ខណៈពិសេសផ្សេងៗទៀត។ បន្ទាប់មកភ្នាក់ងារអចលនទ្រព្យ នឹងយកព័ត៌មានទាំងនោះទៅពិគ្រោះជាមួយអ្នកដើម្បីឲ្យអ្នកមានភាពងាយស្រួលក្នុងសម្រេចចិត្តទិញផ្ទះ។ 4. ភ្នាក់ងារអចលនទ្រព្យដើរតួជាអ្នកចរចា […]

ចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យដ៏ឆ្នើម អ្នកគួរអនុវត្តចំណុចទាំង៧នេះ!

វត្តមាន​របស់​អគារ​ខ្ពស់​ៗ​កប់​ពពក​ជា​ច្រើន​​ ក៏ដូចជា​គម្រោង​អភិវឌ្ឍន៍​ច្រើន​បែប​ ច្រើន​សណ្ឋាន​ មិន​ថា​ផ្នែក​លំនៅ​ដ្ឋាន​ ការិយាល័យ​ ពាណិជ្ជ​កម្ម​ ក៏ដូចជា​គម្រោង​អភិវឌ្ឍន៍​បែបចម្រុះ​ (Mixed-use Development)   បាន​និងកំពុង​រីក​ដុះដាល​​​ និង​ចាក់​ឬសគល់​​ពាស​ពេញ​ទីក្រុង​ភ្នំពេញ។ នេះ​ជា​សក្ខីភាព​ ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ចម្រើន​ឥត​ឈប់​ឈរ​ និង​សក្តានុពល​គ្មាន​ដែន​កំណត់​នៃ​វិស័យ​អចលន​ទ្រព្យ​របស់​ប្រទេស​កម្ពុជា ដែលជាហេតុធ្វើឲ្យមានក្រុមហ៊ុនអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យជាច្រើនក្នុងវិស័យដ៏ប្រកួតប្រជែងមួយនេះ។​ ប្រសិនជាអ្នកជាភ្នាក់ងារអចលនទ្រព្យម្នាក់ ឬគ្រោងនឹងចាប់យកអាជីពមួយនេះ សូមស្វែងយល់ពីចំណុចទាំង៧ខាងក្រោមនេះ ដើម្បីអភិវឌ្ឈខ្លួនឲ្យក្លាយទៅជាភ្នាក់ងាដ៏ឆ្នើមម្នាក់។​ 1. ការរៀបចំខ្លួន និងស្លៀកពាក់ដោយភាពជឿជាក់ ការរៀបចំខ្លួន និងការស្លៀកពាក់របស់អ្នក នឹងជួយបង្ហាញពីភាពជឿជាក់ និងជំនាញវិជ្ជាជីវៈរបស់អ្នក ដែលអាចជួយបង្កើនទំនុកចិត្ត និងភាពវិជ្ជមានរបស់អ្នកមួយកម្រិតទៀត ដែលធ្វើឲ្យអ្នកមានមនុស្សចូលចិត្តច្រើន ចង់រាប់អាន និងមានគេណែនាំច្រើន។ 2. ធ្វើយ៉ាងណាឲ្យគេស្គាល់អ្នកដោយមិនចាំបាច់បង្ហាញនាមប័ណ្ឌ នៅពេលដែលទិញគេហដ្ឋាននៅទីតាំងថ្មី អ្នកអាចនឹងពុំមានចំណេះដឹងគ្រប់គ្រាន់ពីទីតាំង ដែលស្ថិតនៅជុំវិញតំបន់នោះ។ ផ្ទុយទៅវិញសម្រាប់ភ្នាក់ងារអចលនទ្រព្យពួកគាត់អាចធ្លាប់ទៅទីតាំងនោះ ឬអាចធ្លាប់លក់អចលនទ្រព្យនៅជិតតំបន់នោះពីមុនមក។ ដូចនេះភ្នាក់ងារអចលនទ្រព្យអាចប្រើប្រាស់បណ្តាញព័ត៌មានដែលពួកគាត់មាន ហើយជូនដំណឹងទៅអ្នកអំពីគម្រោងថ្មីៗដែលបម្រុងនឹងសាងសង់ ឬកំពុងសាងសង់ដែលអាចជាអត្ថប្រយោជន៍ដល់ធំមួយសម្រាប់អ្នក។ 3.បង្កើនចំណេះដឹងអចលនទ្រព្យរបស់អ្នកឲ្យបានទូលំទូលាយ អុីនធើណែតគឺជាឃ្លាំងចំណេះដ៏មហាសាលដែលអាចឲ្យអ្នកបង្កើនចំណេះដឹង និងពង្រីកព្រំុដែនចំេណះដឹងរបស់អ្នកកាន់តែទូលំទូលាយ។ អ្នកអាចស្វែងយល់បន្ថែមពីចំណេះដឹងអចលនទ្រព្យផ្សេងៗទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីធ្វើបច្ចុប្បន្នភាពខ្លួនអ្នកឲ្យតាមទាន់ទីផ្សារដ៏ប្រកួតប្រជែងមួយនេះ។ 4. មិនត្រូវលាក់បាំងពីសមាសភាពខ្លួន ជាភ្នាក់ងារអចលនទ្រព្យ អ្នកគួរតែបង្ហាញខ្លួនថាខ្លួនជានរណាទៅកាន់អតិថិជន និងមនុស្សទូទៅឲ្យគេបានស្គាល់ច្បាស់ថាតើអ្នកកំពុងមានគម្រោងអចលនទ្រព្យណាខ្លះក្នុងដៃ ក៏ដូចជាបង្ហាញពីភាពជោគជ័យក្នុងការ​បិទលក់អចលនទ្រព្យរបស់អ្នកតាមបណ្តាញសង្គមនានាផងដែរ។ 5. […]

មួយណាល្អជាង? ទិញផ្ទះក្នុងពេលគម្រោងកំពុងសាងសង់ ឬគួរទិញបន្ត?

ការសម្រេចចិត្តទិញផ្ទះត្រូវបានចាត់ទុកថាជាការសម្រេចចិត្តមួយដ៏ធំធេងសម្រាប់មនុស្សម្នាក់ៗ។ ដូច្នេះយើងត្រូវការគិតគូរឲ្យបានល្អិតល្អន់ជាមុនសិនមុននឹងធ្វើការសម្រេចចិត្តដ៏សំខាន់មួយនេះ។ ជាពិសេស អ្នកដែលមិនធ្លាប់មានបទពិសោធន៍ទិញផ្ទះកន្លងមក ពោលគឺបទពិសោធន៍ថ្មីថ្មោងក្នុងការទិញដើម្បីស្នាក់នៅ ឬវិនិយោគ គួរធ្វើការត្រិះរិះពិចារណា និងស្វែងយល់ពីហេតុផលមួយចំនួនសិន ដើម្បីចៀសវាងការខាតបង់ និងវិប្បដិសារីនៅថ្ងៃក្រោយ។ មុននឹងធ្វើការថ្លឹងថ្លែងថាតើ អ្នកគួរសម្រេចចិត្តទិញផ្ទះកំឡុងពេលគម្រោងកំពុងសាងសង់ឬគួរទិញបន្តពីម្ចាស់ផ្ទះមួយទៀត មកស្វែងយល់ឲ្យកាន់តែសុីជម្រៅពីភាពខុសគ្នារវាងការទិញផ្ទះកំឡុងពេលគម្រោងកំពុងសាងសង់ និងការទិញផ្ទះតពីម្ចាស់មួយទៀតជាមុនសិន។ ការទិញអចលនទ្រព្យដូចជាផ្ទះ ឬខុនដូក្នុងដំណាក់កាលគម្រោងកំពុងសាងសង់នោះមានន័យថា អ្នកធ្វើការទិញពីអ្នកអភិវឌ្ឍន៍ឬម្ចាស់គម្រោងផ្ទាល់តែម្ដង ប៉ុន្តែអ្នកមិនទាន់អាចរើឥវ៉ាន់ចូលទៅនៅបានភ្លាមៗនោះទេ ដោយគម្រោងនីមួយៗអាចចំណាយពេលពី២-៥ឆ្នាំដើម្បីបញ្ចប់ដំណើរការសាងសង់។ ដោយឡែក សម្រាប់ការទិញផ្ទះឬខុនដូដែលដាក់លក់ឡើងវិញ មានន័យថាអ្នកធ្វើការទិញបន្តពីម្ចាស់ដែលមានគេហដ្ឋានសាងសង់រួចជាស្រេច ហើយធ្លាប់បានរស់នៅផ្ទះនោះកន្លងរួចមកហើយ។ ខាងក្រោមនេះជាមូលហេតុមួយចំនួន ដែលអ្នកគួរយកមកថ្លឹងថ្លែង មុននឹងធ្វើការសម្រេចចិត្ត។ ការទិញផ្ទះកំឡុងពេលគម្រោងកំពុងសាងសង់  ១. តម្លៃ​ធានា​នឹង​កើន​ឡើង​ ភាគរយ​ច្រើន​គឺ​អ្នក​ទិញ​ទទួល​បាន​ផ្ទះ​ក្នុង​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន​ ព្រម​ទាំង​ទទួល​បាន​ផល​ចំណេញ​ទៅ​ថ្ងៃ​មុខ​បន្ទាប់​ពី​ផ្ទះ​បាន​សាងសង់​រួច​ ពី​ចន្លោះ១០%-៣០% ទៅ​តាម​ស្ថានភាព​ទី​ផ្សារ​អចលនទ្រព្យ​ជាក់​ស្តែង។ ២.​ លក្ខខណ្ឌ​បង់​ប្រាក់​អំណោយ​ផល​ អ្នក​ពុំ​ចាំ​បាច់​មាន​លុយ​ទាំង​ដុំ​ដើម្បី​ទៅ​ទិញ​នោះ​ទេ​ ដោយ​សារ​មាន​ជម្រើស​ក្នុង​ការ​បង់​ប្រាក់​ងាយ​ស្រួល​ ដោយ​អ្នក​អាច​ធ្វើការ​បង់​រំលស់​ត្រឹម​ ១០% ២០% ឬ​ច្រើន​ជាង​នេះ​ទៅ​តាម​គម្រោង​នីមួយ​ៗ។ កាន់​តែ​ពិសេស​ទៀត​នោះ​ គម្រោង​ខ្លះ​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើការ​បង់​រំលស់​សុទ្ធ​១០០%តែ​ម្តង​ ពោល​គឺ​រំលស់​រយៈ​ពេល​វែង​ប្រចាំ​ខែ។ ៣.​ មិន​បាច់​ចំណាយ​លើ​ថ្លៃ​កែ​លម្អ​ឡើង​វិញ​ ផ្ទុយ​ពី​ការ​ទិញ​ផ្ទះ​បន្ត​ពី​ម្ចាស់​មួយ​ទៀត​ គុណ​សម្បត្តិ​ដ៏​ចម្បង​មួយ​នៃ​ការ​ទិញ​មុន​ពេល​គម្រោង​កំពុង​សាងសង់​គឺ​អ្នក​មិន​ចាំបាច់​ចំណាយ​ថវិកា​បន្ថែម​ទៅ​លើ​ការ​លាប​ថ្នាំ​ថ្មី​ ជួសជុល​កែ​លម្អ​ ឬ​ផ្លាស់​ប្តូរ​សម្ភារចាស់​គំរឹល​មួយ​ចំនួន​ឡើយ​ ពោល​គឺ​គ្រាន់​តែ​ត្រៀម​ខ្លួន​រើ​ឥវ៉ាន់​ចូល​ទៅ​នៅ​ជា​ការ​ស្រេច។ ៤.​ ទទួលបានការ​ផ្តល់​ជូន​ពិសេស​ និង​ការ​បញ្ចុះ​តម្លៃ​ផ្សេង​ៗ​​ គុណ​សម្បត្តិ​មួយ​ទៀត​នៃ​ការ​ទិញ​មុន​គម្រោង​ […]

សួននេះ មើលមួយភ្លែតច្រឡំសួននៅបរទេស!​

សាកស្រមៃទៅមើលថា ប្រសិនជាពេលចុងសប្តាហ៍ ឬក្រោយសម្រាកពីការងារ មានសួនច្បារដ៏ធំអមដោយរុក្ខជាតិបៃតងតូចធំ មានម្លប់ត្រឈឹងត្រឈៃ និងមានមុខងារច្រើនបែប ច្រើនសណ្ឋាន អាចឲ្យយើងអាំងសាច់ ឬញ៉ាំអាហារពិកនិកក្រោមម្លប់ឈើ មានកន្លែងថតរូបស្អាតៗ ប្លែកៗដូចនៅស្រុកគេ អាចបណ្តើរសត្វចិញ្ចឹម(សុនខ)ដ៏គួរឲ្យស្រឡាញ់របស់យើងក៏បាន មានកន្លែងសម្រាប់ក្មេងៗលេងទៀត ហើយកាន់តែពិសេសជាងនេះ គឺយើងមិនចាំបាច់ចំណាយថវិកាសូម្បីតែមួយសេនសម្រាប់ការចូលទៅលេង។ ប្រសិនជាមានមែន មិនដឹងជាល្អយ៉ាងណាទេ! មែនអត់? អញ្ចឹង! សូមឈប់ស្រមៃទៀតទៅ! យើងសូមណែនាំសួនមួយនេះ ដែលអាចបំពេញរាល់តម្រូវការរបស់លោកអ្នកយ៉ាងសម្បូរបែប មានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ជិតសាលាខណ្ឌព្រែកព្នៅ ជិះលេងៗប្រមាណជា១៥នាទីពីស្ពានជ្រោយចង្វារនឹងទៅដល់ទីតាំងរបស់សួន។ សួនសំរោង គឺជាសួនច្បារសាធារណៈមួយរបស់គម្រោងលំនៅដ្ឋានបែបសហគមន៍ទំនើបភូមិសំរោង ដែលបានកសាងនិងរចនាឡើងក្នុងគោលបំណងបង្កើតឲ្យមានទីធ្លាធ្វើការជួបជុំប្រកបដោយសុវត្ថិភាព បង្កឲ្យមានភាពស្និទ្ធស្នាល និងសុខមាលភាពក្នុងសហគមន៍ ជំរុញ និងលើកទឹកចិត្ដឲ្យមានការប្រាស្រ័យទាក់ទងល្អរវាងពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាបង្កឲ្យមានលក្ខណៈងាយស្រួលសម្រាប់ការលំហែកាយ កម្សាន្តអារម្មណ៍នាពេលចុងសប្តាហ៍ ឬក្រោយសម្រាកពីការងារផងដែរ។ គួរបញ្ជាក់ផងដែរថា ឥឡូវនេះសួនសំរោងបានបើកទទួលស្វាគមន៍ទាំងភ្ញៀវជាតិ និងអន្តរជាតិជាផ្លូវការហើយ។ ដូច្នេះប្រសិនជាលោកអ្នកមានចំណាប់អារម្មណ៍ចង់ដឹងថាសួននេះមានលក្ខណៈវិសេសវិសាល ក៏ដូចជាបរិយាកាសទូទៅល្អកម្រិតណានោះ សូមកុំភ្លេចអញ្ជើញមកទស្សនាទាំងអស់គ្នា។ សម្រាប់ព័ត៌មានបន្ថែមពីសួន ក៏ដូចជាគម្រោងលំនៅដ្ឋានភូមិសំរោង សូមទាក់ទងមកកាន់លេខ 089 877 533/069 877 533 ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់គម្រោងផ្ទាល់ Samraong Village។ Written by Chan Samkun Content & Copywriting […]

គម្រោងទាំងនេះនឹងប្រែក្លាយមុខមាត់ខេត្តសៀមរាបឲ្យក្លាយជាទិសដៅវិនិយោគដ៏មានសក្តានុពល

ខេត្ត​សៀមរាប​ត្រូវបានគេចាត់​ទុកថា​ ជាគោលដៅទេសចរណ៍ដ៏ល្អបំផុត​មួយក្នុងពិភពលោក ដែល​ខេត្ត​នេះ​បានទាក់ទាញភ្ញៀវទេសចរណ៍​ជាតិ និង​អន្តរជាតិ​រាប់លាននាក់ជារៀងរាល់​ឆ្នាំ​ មុន​វត្តមាន​របស់​ជំងឺ​រាតត្បាត​កូវីដ​១៩។ សៀមរាប​សម្បូរ​ទៅ​ដោយ​ភោគផល​ធម្មជាតិ​ មានបឹងទន្លេសាបដែល​ជា​បឹងទឹកសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍​ ព្រៃ​ ភ្នំ​ ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ដែល​ជា​កេរ្តិ៍​ដំណែល​មិន​អាច​កាត់​ថ្លៃ​បាន​ពី​បុព្វបុរស​ខ្មែរ​ អគារ​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម​បារាំង​ សារមន្ទីរ​ ឧទ្យានវប្បធម៌​ ​និង​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ និង​កែ​ច្នៃ​ជា​ច្រើនទៀត។ លើសពីនេះ សៀមរាប បាននិងកំពុងប្រែក្លាយជាទិសដៅវិនិយោគដ៏មានសក្តានុពលខ្លាំងក្លាបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុដោយមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ដូចជា៖           ១. គម្រោងព្រលានយន្តហោះថ្មីសៀមរាបដែលនឹងក្លាយជាព្រលានយន្តហោះធំជាងគេក្នុងប្រទេសកម្ពុជា និងមានវិសាលភាពធំជាងព្រលានយន្តហោះអន្តរជាតិសៀមរាបសព្វថ្ងៃដល់ទៅ៣ដង ដែលអាចទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណជា១០លាននាក់ក្នុងមួយឆ្នាំៗ។ គម្រោងនេះ ត្រូវបានកសាងឡើងលើទំហំផ្ទៃដីដល់ទៅជាង៧០០ ហិកតា ជាមួយនឹងទំហំទឹកប្រាក់ដល់ទៅ៩០០ លានដុល្លារអាមេរិកឯណោះ។           ២. គម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិនដែលជាការបណ្តាក់ទុនជាង៧០ លានដុល្លារអាមេរិក របស់ក្រុមហ៊ុនចិន Yunnan Cultural Industry Investment Holding Group ដើម្បីសាងសង់ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន ដ៏ធំក៏មានវត្តមានក្នុងក្រុងអង្គរ ខេត្តសៀមរាបផងដែរ។ មជ្ឈមណ្ឌលវប្បធម៌ដ៏ធំសម្បើមមួយនេះ កំពុងសាងសង់លើផ្ទៃដីសរុបប្រមាណ […]

អគារដែលមានស្ថាបត្យកម្មដ៏ល្អឯកនេះ នឹងធ្វើឲ្យបរទេសស្គាល់ខ្មែរកាន់តែច្បាស់

បើយើងក្រឡេកទៅមើលសន្ទុះនៃការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យរបស់បណ្តាប្រទេសមួយចំនួនស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងសង្កេតឃើញថាមានវត្តមានរបស់អគារខ្ពស់ៗកប់ពពកជាច្រើន មានរចនាបថឡូយឆាយ ស៊ីវិល័យ និងទាន់សម័យ រំលេចទៅដោយភ្លើងពណ៌ដ៏ស្រស់ឆើតឆាយ គួរឲ្យចង់គយគន់ក្នុងពេលរាត្រី។ ជាក់ស្តែង អគារមួយចំនួននោះបាន និងកំពុងប្រែក្លាយតំបន់ ឬទីតាំងខ្លះក្នុងបណ្តាប្រទេសទាំងនោះជាទិសដៅសម្គាល់នៃតំបន់ទេសចរណ៍ដ៏មានសក្តានុពលដែលមិនអាចរំលងបាន។ ឧទាហរណ៍ដូចជាអគារមួយចំនួនដែលយើងអាចនឹងធ្លាប់បានស្គាល់កន្លងមករួមមាន Marina Bay Sands របស់សិង្ហបុរី Petronas Tower របស់ម៉ាឡេស៊ី King Power Mahanakhon ដែលជាអគារខ្ពស់ជាងគេក្នុងប្រទេសថៃ ក៏ដូចជា Landmark 81 របស់ប្រទេសវៀតណាមផងដែរ។ ដោយ​ឡែក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បើ​យើង​ងាក​មក​មើល​សន្ទុះ​នៃ​ការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​អចលន​ទ្រព្យ​របស់​កម្ពុជា​វិញ​ក៏​មិន​អន់​ប៉ុន្មាន​ដែរ។ យើង​បាន​កត់​សម្គាល់​ពី​ការ​រីក​ដុះ​ដាល​របស់​អគារ​ខ្ពស់​ៗ​ជាច្រើន​ ដែល​បាន​ និងកំពុង​ចាក់​ឬសគល់​ ក៏​ដូច​ជា​បង្អួត​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​ និង​ស៊ីវិល័យ​របស់​ខ្លួន​ពាស​ពេញ​ទីក្រុង​ភ្នំពេញ។ នេះ​ជា​សក្ខីភាព​ ឆ្លុះ​បញ្ចាំង​ពី​ភាព​រីក​ចម្រើន​ឥត​ឈប់​ឈរ​ និង​សក្តានុពល​គ្មាន​ដែន​កំណត់​នៃ​វិស័យ​អចលន​ទ្រព្យ​របស់​ប្រទេស​យើង​ផង​ដែរ​។ ជាក់ស្ដែងតាមបណ្តោយមហាវិថីព្រះនរោត្តមផ្ទាល់តែម្ដង ដែលជាទីតាំងកណ្តាលនៃទីក្រុងភ្នំពេញ និងជាបេះដូងនៃរាជធានី កៀកនឹងវិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ សាលារៀនជាតិ និងអន្តរជាតិ ផ្សារទំនើប និងមជ្ឈមណ្ឌលកម្សាន្តជាច្រើនទៀតនោះ នឹងមានគម្រោងមួយដ៏អស្ចារ្យ ដែលមានរចនាបថលេចធ្លោគ្មានពីរ ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិតខ្ពស់ ដែលនឹងចូលរួមចំណែកផ្លាស់ប្តូរមុខមាត់ និងប្រែក្លាយទីក្រុងភ្នំពេញទាំងមូលឲ្យរឹតតែមានសក្ដានុពលទ្វេដង។ អគារដែលពោរពេញទៅដោយសក្តានុពល និងមានស្ថាបត្យកម្មដ៏ល្អឯកនេះគឺគម្រោងឧត្តម។ […]